ថៃមើលឃើញអ្នកសា្លប់ដោយសារ Covid-19 ចំនួន១៧នាក់ និងអ្នកឆ្លងថ្មីៗចំនួន៣,៣៥៥ករណីទៀតនៅក្នុងថ្ងៃចន្ទនេះ

ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន១៧នាក់បន្ថែមទៀត ដែលនាំអោយតួលេខអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៤៦៦នាក់ ។
ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរសុខាភិបាលថៃក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីៗចំនួន៣ពាន់៣៥៥ករណីបន្ថែមទៀតផងដែរ ដែលធ្វើអោយករណីឆ្លងសរុបកើនឡើងដល់១៩ម៉ឺន៩ពាន់២៦៤ករណី ។
គួរកត់សម្គាល់ ក្នុងចំណោមករណីឆ្លងសរុប ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានអ្នកជំងឺ២ពាន់៥៧១ករណីគឺជាប្រជាជនទូទៅ និង៧៨៤ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ ៕ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner