ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ជួប សំណេះសំណាលជាមួយសមាជិក សមាជិកា បក្សប្រជាជនកម្ពុជា ស្រុកមង្គលបូរី

        ឯកឧត្តម គោ សុំ សារឿត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ ភូមិ ក្នុងស្រុកមង្គលបូរីក្នុងគោលបំណង កិច្ចពិភាក្សាស្ដីពីផែនការឈានឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត “គជប” បានកំណត់យកថ្ងៃអាទិត្យទី៥ ខែមិថុនាឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោត។

      លោក លី សារី ប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី លើកឡើងថា ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលខាងមុខនេះ គឺតម្រូវឲ្យអស់លោក លោកស្រីជាបេក្ខជន តំណាងគណបក្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព ប្រជាប្រិយភាព មានឥទ្ធិពលនិងមានជំនឿជឿជាក់ លើការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។      

       ឯកឧត្តម គោ សុំ សារឿត មានប្រសាសន៍ថា ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់ លើកការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នោះគឺអស់លោកលោកស្រី ដែកជាអ្នកបម្រើប្រជាពលរដ្ឋ ខិតខំបន្ត ថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានកាន់តែរឹងមាំ ទាំងនៅផ្ទៃក្នុង ទាំងនៅតាមតំបន់មូលដ្ឋាន សំដៅការពារការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ប្រើប្រាស់ កម្លាំងសរុប វិធានការសរុបមធ្យោបាយសរុប រួមគ្នាទប់ស្កាត់ ឱ្យខាងតែបាននៃការរីករាលដាលជម្ងឺឆ្លងកូវីត១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល។ បន្តជំរុញ ការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពទាំងសេវា តម្រូវការនិងសេវាសំណូមពរ ពិសេសបន្តការផ្សព្វផ្សាយ ការថែទាំអនាម័យនិងសុខភាពជូនសហគមន៍ ជុំវិញការទប់ស្កាត់ជំងឺកូវីដ១៩៕ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner