នៅអ៊ីរ៉ង់ តួលេខសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 កើនឡើងដល់៨៥៣នាក់ ខណៈអ្នកឆ្លងសរុបកើនដល់១៤.៩៩១នាក់

អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនានេះថា បើតាមអាជ្ញាធរអ៊ីរ៉ង់ អ្នកជំងឺឆ្លងវីរុស COVID-19 ចំនួន១២៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត។ បើបូកបន្ថែមតួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ដោយសារមេរោគ COVID-19 នៅទូទាំងប្រទេស កើនឡើងដល់៨៥៣នាក់ ហើយករណីអ្នកឆ្លងក៏បានកើនឡើងដល់ជាង១ម៉ឺន៤ពាន់៩៩១នាក់ផងដែរ បន្ទាប់ពីករណីឆ្លងចំនួន១ពាន់៥៣នាក់ត្រូវបានទទួលស្គាល់ ។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រកាសពីការរកឃើញករណីអ្នកឆ្លងដំបូង កាលពីថ្ងៃទី ១៩ ខែកុម្ភៈកន្លងទៅហើយជាវិធានការទប់ស្កាត់ការឆ្លងមេរោគ COVID-19នោះ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានអំពាវនាវឱ្យប្រជាជនស្ថិតនៅក្នុងផ្ទះដូចទៅនឹងបណ្តាប្រទេសដទៃទៀតផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner