នៅកូរ៉េខាងត្បូង ចំនួនសរុបនៃអ្នកឆ្លង COVID-19 កើនឡើងដល់៨.២៣៦ករណី ក្នុងនោះអ្នកជម្ងឺ៧៦នាក់ស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

កូរ៉េខាងត្បូង៖ សារព័ត៌មានស៊ីនហួរបានចុះផ្សាយថា អ្នកឆ្លងវីរុស COVID-19 ត្រូវបានរកឃើញចំនួន៧៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៨.២៣៦ករណី ក្នុងនោះមានអ្នកជំងឺ៧៦នាក់បាត់បង់ជីវិត នេះបើតាមអាជ្ញាធរកូរ៉េខាងត្បូងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ។

ស្របពេលជាមួយគ្នានេះដែរ អ្នកជាសះស្បើយនៅថ្ងៃទី១៥ ខែមីនានេះ គឺមានចំនួនរហូតដល់ទៅ៣០៣នាក់ ដែលប្រការនេះបានធ្វើឲ្យតួលេខអ្នកជាសះស្បើយពីមេរោគ COVID-19 សរុបកើនឡើងដល់១.១៣៧នាក់ ។

សម្រាប់តំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុតនៅកូរ៉េខាងត្បូង គឺនៅទីក្រុងដេគូ និង ខេត្តគ្យុងសាងខាងជើង ខណៈទាំងពីរតំបន់នេះរ៉ាប់រងករណីឆ្លង និង ស្លាប់រហូតដល់ទៅ ៩០ភាគរយឯណោះ ។

សូមបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី១៨ ខែកុម្ភៈ រហូតមកទល់នឹងថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីមានការផ្ទុះខ្លាំងនៅទីក្រុងដេគូ និង ការប្រកាសអាសន្នទូទាំងប្រទេសនោះ អាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ៨.២០៥ករណីបន្ថែមពីលើតួលេខចាស់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner