លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី នាំយកការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនកម្លាំងនគរបាលរាជធានីភ្នំពេញការពារទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកប្រសាសន៍ណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ រំលឹកទៅដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ទាំងអស់ត្រូវបង្ការទប់ស្កាត់នឹងមានការប្រុងប្រយ័ត្នខ្ពស់បញ្ហាជម្ងឺឆ្លងកូវីធ១៩។

ចូលរួមអនុវត្តន៍វិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងនេះឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព។គ្រាដែលក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថារហូតមកដល់វេលាម៉ោង៩យប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានរកឃើញវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ទៅលើជនជាតិខ្មែរ និងជនបរទេសចំនួន១២ករណីក្នុងនោះ១១ករណីនាំចូលពីប្រទេសក្រៅ និង០១ករណីជនជាតិខ្មែរប៉ះពាល់ជាមួយអ្នកជម្ងឺកូវីដ១៩ជនជាតិជប៉ុន។ក្រៅពីនេះពុំទាន់រកឃើញភស្តុតាងមានការចម្លងជម្ងឺនេះទៅក្នុងសហគមន៍នោះទេ។ ការថ្លែងរំលឹកឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ  មានការប្រុងប្រយ័ត្នជម្ងឺឆ្លងកូវីដ១៩ នៅក្នុងពិធីគោរពទង់ជាតិនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលមានកម្លាំងនគរបាលរាជធានីភ្នំពេញជាង៥០០នាក់បានចូលរួម។

លោកឧត្តម សេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារគ្រប់គ្រងធនធានមនុស្សតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ  និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កម្លាំងនគរបាលក្រោមឱវាទដើម្បីចូលរួមបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ត្រូវអនុវត្តន៍វិធានការអនាម័យ ឱ្យបានជាប្រចាំ និងមិនត្រូវធ្វើដំណើរទៅក្រៅប្រទេសដែលជាកន្លែងកំពុងផ្ទុះរាលដាលជម្ងឺកូវីដ១៩។បញ្ហានេះត្រូវផ្សព្វផ្សាយអប់រំដល់ក្រុមគ្រួសារត្រូវចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩នេះឱ្យបានម៉ឺងម៉ាត់។

សូមបញ្ជាក់ថាវិធានការបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ នេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការឱ្យនៅតាមបណ្តាសាលារៀន គ្រឹះស្ថានសិក្សាឯកជន និងរដ្ឋត្រូវអនុវត្តន៍វិស្សមកាលតូចមុនកំណត់នៅក្នុងរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប។មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសណែនាំឱ្យប្រជាពលរខ្មែរក៏ដូចជាមន្រ្តីរាជការសូមកុំធ្វើដំណើរទៅបណ្តាប្រទេស នៅអឺរ៉ុប សហរដ្ឋអាម៉េរិក  និងអឺរ៉ង់ប្រសិនបើគ្មានការចាំបាច់។ ចំពោះប្រជាពលរដ្ឋខ្មែរ មន្រ្តីរាជការដែលទើបត្រឡប់មកពីបណ្តាប្រទេសអឺរ៉ុប សហរដ្ឋអាម៉េរិច និងអឺរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃដែលបានវិលត្រឡប់មកដល់កម្ពុជាវិញ៕ ដោយ៖ សំ វិច្ឆិកា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner