ក្មេងប្រុសអាយុ១ខួប៣ខែម្នាក់ បានដាំក្បាលចូលធុងស្ពេត្រូបណ្តាល់ឲ្យស្លាប់ នៅខណ្ឌពោធិសែនជ័យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ខណ:ក្មេងប្រុសម្នាក់អាយុទើប១ខួប៣ខែ បានដាំក្បាលចូលក្នុងធុងស្ពេត្រូស្លាប់យ៉ាងអាណោចអាធម៌ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។

សពក្មេងប្រុសរងគ្រោះឈ្មោះ ឡេង សុខរក្សា អាយុ១ខួប៣ខែ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ភួង សុភឿន ហៅតុលា អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានឪពុកឈ្មោះ ឡេង ម៉ាប់ អាយុ៤០ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅមើលថែចំការ នៅឯខេត្តរតនគិរី មានទីលំនៅ ភូមិ សង្កាត់កើតហេតុខាងលើ ។

 

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ក្មេងរងគ្រោះក្រោយពីឪពុកចេញទៅមើលចំការនៅឯខេត្តរតនគិរីបាត់ ហើយម្តាយបានចូលធ្វើការងាររោងចក្រ ក្នុងរយៈពេល៣ខែមកហើយ ទុកក្មេងប្រុសខាងលើ ផ្ញើរឲ្យនៅជាមួយ អ្នកជិតខាង មានស្ត្រីឈ្មោះ យ៉ែម ណយ អាយុ៦៣ឆ្នាំ ស្នាក់នៅបន្ទប់ក្បែរខាងគ្នា មានស្រុកកំណើតភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជួយមើល គ្រាដែលម្តាយមិននៅ ។

តាមស្ត្រីឈ្មោះ យ៉ែម ណយ បានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះ នៅលេងដីខ្សាច់ មុខបន្ទប់ជួល ខណៈដែលម្តាយចេញទៅរោងចក្របាត់ ហើយគ្រាដែលគាត់ ចូលបន្ទប់ទឹក ចេញមកវិញ បាត់ក្មេងរងគ្រោះ ទើបដើរស្វែងរក ស្រាប់តែទៅមើលនៅបន្ទប់ អ្នកក្បែរខាងនោះ ដែលម្ចាស់ចេញក្រៅបាត់ មិនបានបិកទ្វារ ក៏ឃើញក្មេងរងគ្រោះដាំដូងក្បាលចូលក្នុងធុងស្ពេត្រូ ទើបស្រែកឆោឡោ អ្នកក្បែរខាងនាំគ្នាដឹកក្មេងរងគ្រោះ ទៅគ្លីនិកនៅក្បែររង្វង់មូលចោមចៅ គ្រូពេទ្យពិនិត្យ ជាក់ស្តែង ក្មេងប្រុសបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាដឹកវិលត្រឡប់ទៅផ្ទះវិញ ដោយមិនអស់ចិត្ត បងប្អូន ពលរដ្ឋ សាច់ញាតិ ដាក់ឆ្អើរកម្តៅភ្លើង ធ្វើចលនា ផ្តុំមាត់ បឺត រលាក់ទឹក នៅមិនអាចសង្គ្រោះបាន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ជំនាញខណ្ឌ ក្រុង ចុះទៅពិនិត្យកោសល្យវិច័យ ឃើញពិតជាស្លាប់ដោយឈ្លក់ទឹកពិតមែន ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ

ដោយ៖ ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner