ជនសង្ស័យ៣នាក់ពាក់ព័ន្ធ គ្រឿងញៀនត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីចាប់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ កណីរក្សាទុកដោយខុសច្បាប់នៅសារធាតុញៀន កាលពីវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យ០៣នាក់រួមមាន៖ ទី១-ឈ្មោះ ចាន យ៉ត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ទី២-ឈ្មោះ ពិន គឹមចា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ និងទី៣-ឈ្មោះ គី សុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ដកហូតក្រាមសថ្លា០១កូនថង់តូច) ។ បច្ចុប្បន្ន  ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner