ប្រធានអង្គការសុខភាពពិភពលោកប្រកាសចាត់ទុកទ្វីបអឺរ៉ុប ជាចំណុចកណ្តាលថ្មីនៃមេរោគឆ្លង COVID-19
អត្ថបទដោយ៖
Kien Sereyvuth
ស្វីស៖ សហភាពអឺរ៉ុបពេលនេះ បានក្លាយជាចំណុចកណ្តាលថ្មីនៃវីរុស COVID-19 ដែលត្រូវបានចាត់ទុកជាជំងឺរាតត្បាតជាសកល ព្រោះនៅតំបន់នេះ មានអ្នកឆ្លង និងស្លាប់សរុបច្រើនជាងតំបន់ដទៃទៀតនៅជុំវិញពិភពលោក ។

ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៣ ខែមីនានេះ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសុខភាពពិភពលោក WHO មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

រហូតមកទល់ពេលនឹងពេលនេះ តួលេខករណីឆ្លងថ្មីៗនៅក្នុងប្រទេសចិន ដែលពីដំបូងឡើយជាចំណុចកណ្តាលនៃការរីករាលដាលវីរុស COVID-19 គឺមានមិនដល់១០ឡើយក្នុងមួយថ្ងៃ ហើយចំនួនអ្នកស្លាប់ថ្មីក៏ដូចគ្នាដែរ ប៉ុន្តែបែរនៅតាមប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុបវិញ ជាពិសេសអ៊ីតាលី ករណីអ្នកឆ្លង និងស្លាប់បានកើនឡើងយ៉ាងគំហុក ៕

