សាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារចាស់ ដើម្បីធ្វើការត្រួតពិនិត្យរកសារធាតុគីមីហាមឃាត់ទៅលើផលិតផលម្ហូមអាហារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ សាខាកាំកុងត្រូលខេត្តសៀមរាប បានសហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មាការផ្សារចាស់ ដើម្បីអនុវត្តន៍ទៅតាមគោលការណ៍របស់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើយ៉ាងណាក្នុងការធានាឲ្យបានល្អចំពោះសុវត្ថិភាពម្ហូបអាហារ ការត្រួតពិនិត្យរកសារធាតុគីមីហាមឃាត់ទៅលើផលិតផលម្ហូមអាហារ។ នៅផ្សារចាស់ដែលមានទីតាំងនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

លោក លិញ សុវឌ្ឍនា អនុប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានប្រសាសន៍ថា ក្នុងកិច្ចសហការប្រតិបត្តិការណ៍នេះ យើងបានពិនិត្យរកសារធាតុគីមីហាមឃាត់ដោយតេស្តបឋមទៅលើផលិតផលម្ហូមអាហារបានចំនួន ១៩គំរូរួមមាន នំបញ្ចុក ២គំរូ គុយទាវសរសៃធំ ២គំរូ សរសៃបាញ់ហយ២គំរូ មីលឿង២គំរូ សណ្ដែកបណ្ដុះ សរសៃគុយទាវ សរសៃលត បង្អែមនំចាក់ចាន់ បង្អែមនំបាញ់ឌុក បង្អែមលត ជ្រក់ស្ពៃ ម៉ឹកថៃ២គំរូ បង្គា និងប្រហិតត្រីចំរុះ។

ជាលទ្ធផលជាក់ស្តែង ក្នុងការធ្វើតេស្តិ៍បឋមដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើគំរូទាំង១៩គំរូ ខាងលើនោះ ពុំមានវត្តមានសារធាតុគីមីហាមឃាត់ណាមួយឡើយ។ លោក បានបន្តថា ក្រុមការងាររបស់យើងនៅតែបន្តពិនិត្យឆែកមើលការបរិច្ឆេទផុតកំណត់ប្រើប្រាស់ទៅលើផលិផតផលវេច្ចខ្ចប់ដូចជា គ្រឿងកំប៉ុង មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ជាដើម។ ជាមួយក្នានោះ យើងបានធ្វើការផ្សព្វផ្សាយពន្យល់អបរំ អំពីរផ្ទាំងរូបភាពដល់អាជីវករពីរបៀបក្នុងការប្រើប្រាស់ទៅលើផលិផតផលវេច្ចខ្ចប់ឲ្យបានល្អប្រសើរផងដែរ។

លោក បានគូសបញ្ជាក់ទៀតថា ដោយយោងតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានកាំកុងត្រូល ក្រុមការងាររបស់យើងបានធ្វើការតាមដានតម្លៃលក់ម៉ាសដុំ/រាយ និងទឹកសម្លាប់មេរោគ នៅតាមបណ្ដាឱសថស្ថានជុំវិញផ្សារ និងតាមដានតម្លៃលក់ផលិផតផលម្ហូបអាហារដូចជា អង្ករ មី ត្រីងៀត សាច់ងៀត សាច់ក្រក ប្រហុក សាច់ជ្រូក សាច់គោ និងគ្រឿងឧបភោគបរិភោគផងដែរ ៕

ដោយ៖ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner