រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុបគម្រប់ខួប ២៥ឆ្នាំ (Video Inside)

កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុបគម្រប់ខួប២៥ឆ្នាំ បានប្រព្រឹត្តទៅនៅថ្ងៃនេះ តាមប្រព័ន្ធវីដេអូ Conference ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកប្រាក់ សុខុន។

កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ដែលប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២២មិថុនានេះ បានស្ថិត​ក្រោម​ប្រធានបទ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ»។ ពិធីនៅថ្ងៃទី២២មិថុនា ឆ្នាំ ២០២១ បានរៀបចំធ្វើនៅទីក្រុងហាណូយនៃប្រទេសវៀតណាម។

រដ្ឋមន្ត្រីការបរទេសកម្ពុជា​លោកឧបនាយក​រដ្ឋមន្ត្រី ប្រាក់សុខុន ត្រូវបានអញ្ជើញជាវាគ្មិនកិត្តិយសនៅក្នុងពិធីបើកកិច្ចសន្ទនានោះ ជាមួយនឹងរដ្ឋមន្ត្រីការ​បរទេស វៀតណាមលោកប៊ូយ ថាញ់សឺន និងតំណាងពីបណ្តាប្រទេសនានាមួយចំនួនទៀត។ សន្ទរកថា​គន្លឹះ​ដែលលោក រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងនៅថ្ងៃនេះ បានផ្ដោតលើដំណើរការនៃការប្រព្រឹត្តទៅរបស់​កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦, តួនាទីរបស់កិច្ចប្រជុំដែល ជាគ្រឹះមួយក្នុង​ចំណោម​គ្រឹះនានានៃ អភិបាលកិច្ចសកល, ការធ្វើឲ្យប្រសើរឡើងវិញនូវពហុភាគីនិយម ដើម្បីដោះស្រាយ​បញ្ហាប្រឈមសកល ដូច ជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់របស់ជំងឺនោះទៅលើវិស័យសេដ្ឋកិច្ច សង្គម ជាដើម។

យោងតាមក្រសួងការបរទេសកម្ពុជា លោករដ្ឋមន្ត្រីការបរទេសប្រាក់សុខុន នៅបានថ្លែងចែករំលែកចក្ខុវិស័យ របស់លោកលើអនាគតរបស់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅឆ្នាំខាងមុខ ជាពិសេស កិច្ចសហប្រតិបត្តិការពហុ វិស័យរបស់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner