ខេត្តមណ្ឌលគិរី ឆ្លងកូវីដ១៩ថ្មី ចំនួន ១៦នាក់ (Video Inside)
ខេត្តមណ្ឌលគិរី បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខច្រើនជាងពីម្សិលម៉ិញរហូតដល់ ១២នាក់ ។ ខេត្តមណ្ឌលគិរី កាលពីថ្ងៃច័ន្ធម្សិលម៉ិញ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួនតែ ៤នាក់នោះទេ ។
យោងតាមរដ្ឋបាលខេត្ត អ្នកដែលទើបរកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ដែលអ្នកទាំងនោះសុទ្ធតែមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយអ្នកមានជំងឺកូវីដ១៩ ។ អ្នកជំងឺកូវីដ១៩ថ្មី ដែលទើបរកឃើញមានវិជ្ជមានកូវីដ១៩ នៅថ្ងៃនេះ ជាពលរដ្ឋមានអាសយដ្ឋាននៅក្នុងស្រុក អូររាំង ៣នាក់ និងនៅក្នុងក្រុងសែនមនោរម្យចំនួន ១៣នាក់ ។