ខេត្តឧត្តរមានជ័យ ឆ្លងថ្មី១០នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងនេះ ។ ការឆ្លងនៅថ្ងៃនេះថយចុះ ១៥នាក់ បើធបៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ២៥នាក់ ។

យោង​តាមរដ្ឋបាលខេត្តអ្នកឆ្លងថ្មីដែលទើបបានរកឃើញនៅថ្ងៃនេះ ជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៦នាក់ និង​ករណី​ឆ្លងលើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ៤នាក់ ។ ពលរដ្ឋទាំង ១០នាក់ នោះ មាន​អាសយ​ដ្ឋាន​នៅក្នុងស្រុកត្រពាំងប្រាសាទ និងពលរដ្ឋមកពីខេត្តដទៃ រួមមានខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង និង​ខេត្ត​ពោធិ៍សាត់ ។

ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃនេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១៨៩នាក់ , អ្នកជាសះ​ស្បើយ​ចំនួន ៨៧នាក់, និងមានអ្នកស្លាប់ចំនួន ២នាក់ ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner