កម្ពុជាបញ្ឈប់ការរារាំងទំនិញ មានប្រភពនាំចូលពីឥណ្ឌា (Video Inside)

សាច់បង្កក និងមុខទំនិញដែលធ្លាប់បានរារាំងការនាំចូលពីប្រទេសឥណ្ឌា ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា បានសម្រេចអនុញ្ញាតឲ្យនាំចូលវិញហើយក្រោយស្ថានភាពធូរស្រាលនៃជម្ងឺកូវីដ១៩របស់ប្រទេសឥណ្ឌា ។

កម្ពុជាបានបិទការនាំចូលទំនិញសាច់បង្កកមានប្រភពពីប្រទេសឥណ្ឌា កាលពីថ្ងៃទី១ខែឧសភាប្រមាណជាង មួយខែកន្លងមកនេះ បន្ទាប់ពីការឆ្លងរាលដាលកូវីដ១៩ក្នុងប្រទេសឥណ្ឌានាពេលនោះមានសភាពធ្ងន់ធ្ងរ។ លិខិតរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោកគុណញឹម ថ្ងៃទី២២ មិថុនា បានសម្រេចអនុញ្ញាតឲ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌាឡើងវិញ ក្រោយការផ្អាកមួយរយៈពេលកន្លងមកនេះ។

ប៉ុន្តែទោះជាមានការអនុញ្ញាតនាំចូលវិញនោះមែន វិធានការបណ្តោះអាសន្ន ២ចំណុចដើម្បីការបង្កា ត្រូវបានដាក់មកជំនួសវិញ។ ចំណុចទាំង២នោះរួមមាន ១, តម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើត ទំនិញ ដែលបញ្ជាក់ថាគ្មាន វីរុសកូវីដ-១៩ លើសាច់បង្កក។ ទី២ នៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើ តេស្តរកវីរុសកូវីដ-១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមុនអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។

លោកគុណ ញឹម បាន បញ្ជាក់បន្ថែមថាការវិវត្តជាក់ស្តែងនៃការអនុវត្តលក្ខខណ្ឌទាំង២ នេះ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំង ស្រុង ផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើ តេស្តលើសាច់បង្កកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បើរកឃើញថាមានអវិជ្ជមានជាបន្តបន្ទាប់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner