ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើន៤ម៉ឺន២ពាន់៨៥៨នាក់ (Video Inside)

ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះមានការថយចុះចំនួន៨៧ករណីបើ ប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៥៣៣ករណី, ចំណែកការឆ្លងចូល ក្នុងសហគមន៍កាលពីម្សិលមិញមានចំនូន៦២០ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១២៣ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន២ពាន់៨៥៨នាក់ ហើយ ។

កម្ពុជាគិតត្រឹមថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២១ មានការឆ្លង សរុបទូទាំងប្រទេសចំនួន៤ម៉ឺន៤ពាន់៧១១នាក់, ការស្លាប់សរុបមានចំនួន៤៧៥នាក់ក្រោយការស្លាប់ថ្មីចំនួន១៦នាក់ក្នុងរយ:ពេល២៤កន្លងមកនេះ , និងការព្យាបាលជាសះស្បើយសរុបមានចំនួន៣ម៉ឺន៩ពាន់៣១៤នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន៥៤៨នាក់ ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner