ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន២ម៉ឺន៩ពាន់ ៤៦៣ករណី និងការស្លាប់ថ្មីមានចំនួន៥៧៤នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៥៨៧ករណី ក្នុងនោះ៥៣៣ករណីជាការឆ្លងក្នុងសហគមន៍, និង៥៤ករណីទៀតជាការនាំចូលពីក្រៅ ប្រទេស។

ប្រទេសដែល មានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន មានសរុបទាំង១០ ប្រទេស។ ចំណែកប្រទេសដែលមានការស្លាប់ថ្មី មានចំនួន៦ប្រទេស។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner