ខេត្តព្រៃវែង ឆ្លងថ្មី៣២នាក់ (Video Inside)
ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខឆ្លង ថយចុះម្នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានការឆ្លងចំនួន៣៣នាក់និងមានមនុស្សស្លាប់ចំនួន៣នាក់ផង ដែរនោះ។
យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ រួមមាននៅស្រុកព្រះសេ្តច ចំនួន១០នាក់, ស្រុកមេសាង៧នាក់, ស្រុកពារាំង ចំនួន៤នាក់, ស្រុកកំចាយមារ៣នាក់, ស្រុកបាភ្នំ២នាក់, ស្រុកកំពង់ត្របែក២ នាក់, ស្រុកពាមជរម្នាក់, ស្រុកពាមរក៍ម្នាក់ និងមានអ្នកឆ្លងទៅពីខេត្តកណ្តាល ចំនួន ២នាក់។
ខេត្តព្រៃវែងមាន អ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់២៥៥នាក់, ព្យាបាលជាសះស្បើយចំនួន៧៦១នាក់ និងមានអ្នកស្លាប់ សរុប ចំនួន១៧នាក់។