ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី២៩នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៩នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខកើនចំនួន ១៤នាក់ បើធៀបនឹងម្សិលម៉ិញ ដែលបានរឃើញអ្នកឆ្លងចំនួន ១៥នាក់ ។

យោងតាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មីនៅថ្ងៃនេះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ ការរកឃើញឆ្លងនៅថ្ងៃនេះ គឺបានឆ្លងលើពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំង, នៅស្រុកបរិបូរណ៍, ស្រុកសាមគ្គីមាន ជ័យ, នៅស្រុក រលាប្អៀរ, ស្រុកទឹកផុសនិងស្រុកកំពង់ត្រឡាច ។

ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លង កូវីដ១៩ សរុបចំនួន ៤៨៦នាក់, អ្នកជាសះស្បើយចំនួន ៣៤៥នាក់ និងមានអ្នកស្លាប់ ចំនួន ៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner