ថៃសម្រេចលុបចោលកម្មវិធីសង្ក្រាន្តចូលឆ្នាំថ្មីល្បីៗចំនួន0២កន្លែងទៀត សំដៅទប់ស្កាត់ការរាតត្បាតនៃមេរោគ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចលុបចោលកម្មវិធីសង្រ្កាន្តចូលឆ្នាំថ្មីល្បីៗចំនួន0២កន្លែងទៀត គឺនៅក្រុងឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើង និងទីក្រុងហាត់យ៉ៃ នៅភាគខាងត្បូងប្រទេស ដោយសារព្រួយបារម្ភពីការរាតត្បាតនៃមេរោគ COVID-19 ។

ជាមួយគ្នានេះ អភិបាលក្រុង Chiang Mai លោក ថាស្សាណៃ បួរ៉ាណុផាកន បានបញ្ជាក់ថា រាល់ព្រឹត្តិការណ៍ដែលមានមនុស្សម្នាជួបជុំច្រើន ត្រូវបានលុបចោលសម្រាប់បុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដែលរួមមានដូចជា ការលេងជះទឹក ព្យុហយាត្រា និងពិធីស្រង់ព្រះជាដើម ។

ដោយឡែកសាលាក្រុង ឈៀង ម៉ៃ នៅថ្ងៃទី១១ ខែមិនានេះ បានប្រកាសលុបចោលកម្មវិធីសង្រ្កាន និងព្រឹត្តិការណ៍ធំជាច្រើនផ្សេងទៀត សម្រាប់បុណ្យចូលឆ្នាំថ្មីនៅក្នុងទីក្រុង ហើយទីក្រុងទេសចរណ៍ ហាត់ យ៉ៃ ក៏បានចេញសេចក្តីប្រកាសដូចគ្នាដែរ ៕


