ក្រុមហ៊ុនCellcard ប្រគល់ថវិកាដល់អតិថិជនដែលមានសំណាងឈ្នះនូវទឹកប្រាក់៣ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារ
ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានប្រគល់ប្រាក់រង្វាន់អោយអតិថិជន ដែលមានសំណាងឈ្នះទឹកប្រាក់៣ម៉ឺនដុល្លារអាម៉េរិក និង២ម៉ឺនដុល្លារអាម៉េរិក បន្ទាប់ពីបានផ្ញើសារ 10K ឬទូរស័ព្ទទៅកាន់ លេខ 8888 ដើម្បីលេងកម្សាន្ត ជាមួយការចាប់រង្វាន់ ដែលមានទឹកប្រាក់ចាប់ពី១ម៉ឺនដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ។
អតិថិជនមហាសំណាងទាំង២ខាងលើ ទី១មានឈ្មោះប្រាក់ ចំរ៉ុង ភេទប្រុស ជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ឈ្នះទឹកប្រាក់៣ម៉ឺនដុល្លារអាមេរិក និងទី២មានឈ្មោះជាប វ៉ា ភេទប្រុស ជាអ្នកបើកការដ្ឋានចិញ្ចឹមសត្វ មានស្រុកកំណើតនៅខេត្តកណ្តាល ។

ការប្រគល់ប្រាក់រង្វាន់ គឺធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាងជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០.០០០ដុល្លារ(១ម៉ឺនដុល្លារ)ឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់នូវសេវាទូរស័ព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននិងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ »។ ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាម៉េរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដ សំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់ ៕

