ព្រះមហាក្សត្រកោតសរសើរប្រមុខដឹកនាំរដ្ឋសភា និងប្រមុខដឹកនាំរាជរដ្ឋាភិបាល (Video Inside)

ព្រះករុណាព្រះមហាក្សត្រ បានធ្វើព្រះរាជសារកោតសរសើរសម្តេចប្រធានរដ្ឋសភា ហេង សំរិន និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងស្នាដៃបំរើជាតិមាតុភូមិកម្ពុជា។ ព្រះរាជសាររបស់ព្រះមហាក្សត្រដែលកោតសរសើរប្រមុខដឹកនាំរដ្ឋសភា និងប្រមុខដឹកនាំរាជរដ្ឋាភិបាល បានធ្វើឡើងនៅចំថ្ងៃដែលរដ្ឋសភាបានបើកសម័យប្រជុំលើកទី៦, នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤មិថុនា ឆ្នាំ២០២១។

ព្រះរាជសារ បានហៅសម្តេចអគ្គមហាពញាចក្រី ហេង សំរិន « ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ, ពិភាក្សា, អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិក្នុង សកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលស្របទៅតាមសភាពជាក់ ស្តែងនិងសកលភាវូបនីយកម្ម។ ព្រះរាជសារបានបន្តថា «រដ្ឋសភាបានពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយ បានហ្មត់ចត់ និងទាន់ពេលវេលាជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានអនុម័តជាការប្រញាប់ ដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេសដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍។ ព្រះរាជសារបានកោតសរសើរការដឹកនាំរបស់សម្តេច ហេង សំរិន និងថ្នាក់ដឹកនាំរដ្ឋសភាទាំងអស់ ដែលបានខិត ខំយកកម្លាំងកាយចិត្ត បានចុះទៅមូលដ្ឋានសួរសុខទុក្ខ, ស្វែងយល់ និងជួយដោះស្រាយរាល់ការលំបាកនិងរាល់ បញ្ហារបស់ប្រជាពលរដ្ឋនិងជាពិសេសសម្តេច ហេង សំរិន បានរួមចំណែកជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្មក្នុង ការដោះស្រាយទប់ស្កាត់ការបង្កាប្រឆាំងកូវីដ១៩ និងការជួយផ្សព្វផ្សាយរាល់វិធានការក្រសួងសុខាភិបាលនិង ការចាក់វ៉ាក់សំាងផងដែរបើទោះបីកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈ ដ៏លំបាកស្មុគស្មាញក្នុងអម្លុងការឆ្លងរាតត្បាត នៃជម្ងឺកូវីដ១៩នេះក៏ដោយ។

ព្រះរាជសាររបស់ព្រះមហាក្សត្រ នៅបានកោតសរសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងចំណាត់ ការល្អដឹកនាំប្រទេសជាតិផងដែរ។ សារព្រះមហាក្សត្រ បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុង ចំណាត់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការកៀរគរមូលនិធិនិងជំនួយវ៉ាក់ សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

ព្រះរាជសារនៅបានថ្លែងអំណរចំពោះសហគមន៍អន្តរជាតិ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ក្នុងដំណាក់កាល ដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែល បានជួយផ្តល់ជំនួយវ៉ាក់សាំងដល់ព្រះរាជាណាចក្រកម្ពុជា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner