លោក ប្រាជ្ញ ច័ន្ទ ត្រូវបានរដ្ឋសភាបោះឆ្នោតទុកចិត្តជាប្រធានថ្មីគជប (Video Inside)

លោក ប្រាជ្ញ ច័ន្ទ ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ក្នុងសម្លេងគាំទ្រទាំងស្រុង៨២សម្លេងនៃសម័យប្រជុំរដ្ឋសភាថ្ងៃនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

លោក ប្រាជ្ញ ច័ន្ទ គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន២នាក់ ដែលត្រូវបាន គណបក្សប្រជាជនកម្ពុជាជ្រើសរើសជាបេក្ខជនចុងក្រោយ សម្រាប់ធ្វើ ជាប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត។ បេក្ខជនមួយរូបដែលបានឈរឈ្មោះក្នុងជ្រើសរើសប្រធានថ្មីគជបដែរនោះគឺលោកកាលាន ។  

យោងតាមច្បាប់ ក្រោយរដ្ឋសភាពេញអង្គធ្វើការបោះឆ្នោតអនុម័តសម្រេចរួចរាល់ហើយ លោក ប្រាជ្ញ ច័ន្ទ នឹង ត្រូវរង់ចាំការយល់ព្រមពីស្ថាប័នព្រឹទ្ធសភាថែមទៀត មុននឹងឈ្មោះរបស់លោកត្រូវបាន បញ្ជួនថ្វាយព្រះមហា ក្សត្រដើម្បីឡាយព្រហស្ថចេញព្រះរាជក្រិត្យ ចូលស្បថឡើងកាន់តំណែង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner