ការចាក់វ៉ាក់សាំងលើពលរដ្ឋកើនជាង៣លាន៦សែននាក់ហើយ (Video Inside)

កំណើនការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ បានបន្តកើនឡើងថែមទៀតនៅថ្ងៃនេះ ដែលតួលេខបង្ហាញថានៅ ទូទាំងប្រទេសចំនួនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបានកើនពីជាង៣លាន៥សែនឡើងដល់ជាង៣លាន៦សែននាក់ហើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

របាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ នៅថ្ងៃនេះថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងសរុបមានចំនួន៣លាន៦សែន១ម៉ឺន៩ពាន់៤២០នាក់ ដែល ស្មើនឹង៣៦,១៩% នៃចំនួនប្រជាជនដែលគ្រោងចាក់១០លាននាក់នៅទូទាំងប្រទេស។ 

យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងរាជធានីនិងខេត្តកណ្តាលនៃដំណាក់កាលទី១ ត្រៀមនឹងបញ្ចប់នាពាក់កណ្តាលខែកក្កដាខាងមុខនេះហើយ ទន្ទឹមនឹងការបន្តចាក់វ៉ាក់សាំងតាមគោលដៅដទៃទៀត បានធ្វើទន្ទឹមគ្នាលើខេត្តចំនួន៤។

របាយការណ៍ក្រសួង ការពារជាតិថ្ងៃនេះ បានឲ្យដឹងថាការចាក់ដោយក្រុមគ្រួពេទ្យយោធានៅក្នុងខេត្តគោលដៅចំនួន៤គឺខេត្តតាកែវ, កំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង បានចំនួនមនុស្ស១២ម៉ឺន២ពាន់១៧៦នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner