ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន៣ពាន់៤៤១នាក់ (Video Inside)
ការឆ្លងកូវីដ១៩ថ្មីចូលក្នុងសហគមន៍ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានការកើនឡើងចំនួន៥០ករណីវិញ បើប្រៀបធៀបនឹងម្សិលមិញ។
ការឆ្លងចូលក្នុងសហគមន៍នៅថ្ងៃនេះមានចំនួន៥៨៣ករណី, ចំណែកការឆ្លងចូល ក្នុងសហគមន៍កាលពីម្សិលមិញមានចំនូន៥៣៣ករណី។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងរយៈពេល១២៤ថ្ងៃកន្លងមកនេះ បានកើនឡើងដល់៤ម៉ឺន៣ពាន់៤៤១នាក់ហើយ ។
កម្ពុជាគិតត្រឹមថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ ការឆ្លងសរុបទូទាំងប្រទេសមានចំនួន៤ម៉ឺន៥ពាន់៣៦៦នាក់, ការ ស្លាប់សរុបមានចំនួន៤៩៣នាក់ក្រោយការស្លាប់ថ្មីចំនួន១៨នាក់ថែមទៀតក្នុងរយ:ពេល២៤កន្លងមកនេះ , ចំណែកការព្យាបាលជាសះស្បើយសរុបមានចំនួន៤ម៉ឺន១០នាក់ ក្រោយការព្យាបាលជាសះស្បើយចំនួន៦៩៦ នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះទៀត។