ខេត្តត្បូងឃ្មុំ ឆ្លងថ្មី៧៤នាក់ (Video Inside)
ខេត្តត្បូងឃ្មុំមានអ្នកឆ្លងកូវីដ១៩ ចំនួន៧៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះជាតួលេខកើន២៩ នាក់បើប្រៀបធៀបនឹងការឆ្លងម្សិលមិញដែលមានចំនួន៤៥នាក់។
យោងតាមរដ្ឋបាលខេត្តអ្នកវិជ្ជមានកូវីដ ១៩ ទាំងនោះ រួមមាននៅស្រុកត្បូងឃ្មុំ២នាក់, ស្រុកក្រូចឆ្មារម្នាក់, ស្រុកពញាក្រែក៦៣នាក់, ស្រុកមេមត់៥នាក់, ស្រុកអូររាំងឪម្នាក់, ស្រុកតំបែម្នាក់ និងក្នុងក្រុងសួងម្នាក់។ ខេត្តត្បូងឃ្មុំ គិតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ចំនួន ៣៣០នាក់ និង មានអ្នកស្លាប់ចំនួន ៣ នាក់ ។