ខេត្តកំពង់ចាម ឆ្លងថ្មី៦៧នាក់ (Video Inside)
ខេត្តកំពង់ចាមមានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៦៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដែលជាតួលេខថយចុះ ម្នាក់បើប្រៀបធៀបនឹងម្សិលមិញ។
យោងតាមរដ្ឋបាលខេត្តអ្នកឆ្លងទាំងនោះរួមមាននៅស្រុកស្ទឹងត្រង់៥នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកបាធាយ២៦នាក់,ស្រុកជើងព្រៃ១២នាក់,ស្រុកស្រីសន្ធរ២នាក់,ស្រុកកងមាស២នាក់, ស្រុកចំការលើ២នាក់, ស្រុកកោះសូទិន២នាក់, ក្រុងកំពង់ចាម២នាក់, មកពីខេត្តកំពង់ធំម្នាក់, និងមកពីខេត្តត្បូង ឃ្មុំ៤នាក់។
ខេត្តកំពង់ចាម មានអ្នក ឆ្លងជំងឺកូវីដ-១៩សរុប១ពាន់៧៤៩នាក់ហើយ។