ខេត្តបាត់ដំបង ឆ្លង២៥នាក់ (Video Inside)

ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ២៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ យោងតាមរដ្ឋបាលខេត្ត ការរកឃើញឆ្លងថ្មីនៅថ្ងៃនេះ រួមមានការឆ្លងនៅក្នុងសហគមន៍ចំនួន ១២នាក់ និងឆ្លង លើពលករដែលទើបត្រឡប់មកពីប្រទេសថៃចំនួន ១៣នាក់ ។ អ្នកទាំង២៥នាក់នោះ ជាពលរដ្ឋមានទីលំនៅនៅ ក្នុងក្រុង-ស្រុកចំនួន៨ រួមមានក្រុងបាត់ដំបង ស្រុកសង្កែ ស្រុកបវេល ស្រុភ្នំព្រឹក ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកថ្មគោល និងស្រុកបានណន់ ។

គិតត្រឹមថ្ងៃនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧៣៣ នាក់, ព្យាបាលជាសះស្បើយចំនួន ៤២៦នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner