ខេត្តកំពង់ធំ ឆ្លង៤៩នាក់ (Video Inside)
ខេត្តកំពង់ធំមានអ្នកឆ្លងកូវីដថ្មីចំនួនចំនួន៤៩នាក់ និងស្លាប់៣នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួ លេខឆ្លងខ្ពស់ជាងពីម្សិលមិញ ដែលមានអ្នកឆ្លងតែចំនួន៤នាក់តែប៉ុណ្ណោះ។
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មី ទាំង៤៩នាក់នោះ រួមមានពលករមកពីប្រទេសថៃចំនួន២០នាក់, មកពីខេត្តបន្ទាយមានជ័យចំនួន៦នាក់ និងការ ឆ្លងក្នុងសហគមន៍២៣នាក់ ។ រដ្ឋបាលខេត្ត បញ្ជាក់ថានៅថ្ងៃនេះ ខេត្តកំពង់ធំ ក៏មានអ្នកជំងឺកូវីដ-១៩ចំនួន៣នាក់ បានស្លាប់ផងដែរ។
ខេត្តកំពង់ធំមានអ្នកឆ្លងកូវីដ-១៩សរុប ចំនួន៧២៣នាក់, ព្យាបាលជាសះស្បើយចំនួន ២៣២នាក់ និងមានករណីស្លាប់ចំនួន៨នាក់។