ខេត្តឧត្តរមានជ័យ ឆ្លងថ្មី២៧នាក់ (Video Inside)
ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២៧នាក់ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ ដែលជាតួលេខឆ្លងខ្ពស់ជាងម្សិលម៉ិញរហូតដល់ទៅ ១៦នាក់ ។ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃពុធ ម្សិលម៉ិញ បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ១១នាក់ ។
យោងតាមរដ្ឋបាលខេត្ត ការរកឃើញអ្នកវិជ្ជមានថ្មី នៅថ្ងៃនេះ រួមមាន២៦នាក់ ជាពលករដែលបានឆ្លងពីប្រទេសថៃ និងម្នាក់ជាការឆ្លងនៅក្នុងសហគមន៍ ។ អ្នកឆ្លងថ្មីទាំង ២៧នាក់នោះ គឺជាពលរដ្ឋនៅក្នុងស្រុកចុងកាល់, ស្រុកបន្ទាយអំពិល និងក៏មានពលរដ្ឋ មកពីខេត្ត ដទៃ ដូចជាខេត្តសៀមរាប ខេត្តកំពត ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង ។
ខេត្តឧត្តរមានជ័យ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ២២៧នាក់, ព្យាបាលជាសះ ស្បើយចំនួន៩០នាក់ និងមានអ្នកស្លាប់ចំនួន ២នាក់ ៕