ខេត្តរតនគិរី ឆ្លងថ្មី៦៣នាក់ (Video Inside)

ខេត្តរតនគីរី បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៣នាក់ និងមានអ្នកស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុង ក្រោយនេះ ។ នេះជាតួលេខបន្តឡើងខ្ពស់មកវិញរហូតដល់៥៥នាក់ ធៀបនឹងថ្ងៃម្សិលម៉ិញ បានរកឃើញអ្នកឆ្លង កូវីដ១៩ ចំនួនតែ ៨នាក់ នោះទេ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ សុទ្ធជាករណីឆ្លងនៅក្នុងសហ គមន៍ទាំងអស់ ដែលបានឆ្លងលើពលរដ្ឋនៅក្រុងបានលុង, ស្រុកអូរយ៉ាដាវ, ស្រុកបកែវ, ស្រុកកូនមុំ និងឆ្លង លើពលរដ្ឋមកពីខេត្តកំពង់ស្ពឺ។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះវិញ គឺជាបុរស អាយុ ៤៧ឆ្នាំ ដែលជាពលរដ្ឋរស់ នៅក្នុងក្រុងបានលុង ។

ខេត្តមណ្ឌលគីរី គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៧៦ នាក់ ក្នុងនោះ បានអ្នកជាសះស្បើយមានចំនួន ១៨នាក់, អ្នកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១៩៤នាក់ និងមានអ្នកស្លាប់ចំនួនម្នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner