ខេត្តមណ្ឌលគិរី ឆ្លងថ្មី៣នាក់ (Video Inside)
ខេត្តមណ្ឌលគីរី បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣នាក់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជា តួលេខឆ្លងបន្តធ្លាប់ចុះមកវិញ ក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការផ្ទុះឆ្លងច្រើននាពេលកន្លងមក ។ ខេត្តមណ្ឌលគីរី កាលពីម្សិលម៉ិញបានរកឃើញអ្នកឆ្លងចំនួន ៦នាក់ ដែលច្រើនជាងថ្ងៃនេះចំនួន ៣នាក់ ។
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីនៅថ្ងៃនេះ គឺជាការឆ្លងនៅក្នុងសហគមន៍ ដែលអ្នកឆ្លងថ្មីទាំង ៣នាក់នោះ ជា ពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ។