ខេត្តព្រៃវែង ឆ្លង១៤នាក់ (Video Inside)

ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៤នាក់ និងស្លាប់ម្នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខឆ្លងថយចុះ៨នាក់បើប្រៀបធៀបនឹងម្សិលមិញដែលមានការឆ្លងថ្មីចំនួន២២នាក់។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំ១៤នាក់រួមមាននៅស្រុកមេសាង៣នាក់, ស្រុកពាមរក៍៣នាក់, ស្រុកពារាំង២នាក់, ស្រុកកញ្រ្ជៀច២នាក់, ស្រុកស្វាយអន្ទរម្នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, ស្រុកពោធិ៍រៀង ម្នាក់ និងស្រុកកំចាយមារ ម្នាក់។ ចំណែកអ្នកស្លាប់ថ្មីម្នាក់នោះគឺជាស្ត្រីអាយុ៦១ឆ្នាំនៃស្រុកពោធិ៍រៀង។ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន១ពាន់២៩១នាក់, ព្យាបាលជាសះស្បើយចំនួន៨១២នាក់ និងមានអ្នកស្លាប់សរុបចំនួន១៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner