ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងថ្មី៣៤នាក់ (Video Inside)
អត្ថបទដោយ៖
ឆាយ រត្ថា
ខេត្តត្បូងឃ្មុំ បានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣៤នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលថយចុះចំនួន ៤០នាក់ បើធៀបនឹងម្សិលម៉ិញ។ កាលពីថ្ងៃទី២៤មិថុនាម្សិលមិញ ខេត្តត្បូងឃ្មុំ បាន រកឃើញអ្នកឆ្លងថ្មីចំនួនច្រើនរហូតដល់ ៧៤នាក់ ។
យោងតាមរដ្ឋបាល ការកឃើញឆ្លងថ្មីនៅថ្ងៃនេះ ជាករណី ឆ្លងនៅក្នុងសហគមន៍ លើពលរដ្ឋនៅក្នុងក្រុងនិងស្រុកចំនួន៦ រួមមានក្រុងសួង, ស្រុកតំបែរ, ស្រុកក្រូចឆ្មា, ស្រុក ត្បូងឃ្មុំ, ស្រុកពញាក្រែក និងស្រុកមេមត់ ។
ខេត្តត្បូងឃ្មុំ គិតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺ កូវីដ១៩ ចំនួន ៣៦៤នាក់ និងមានអ្នកស្លាប់ចំនួន ៣ នាក់ ៕