ខេត្តកំពង់ចាម មានអ្នកឆ្លងកូវីដ៦២នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦២នាក់ ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ ដែលជាតួលេខឆ្លងថយចុះចំនួន ៥នាក់ ធៀបនឹងម្សិលម៉ិញ ដែលបានរកឃើញអ្នកឆ្លងចំនួន ៦៧នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទើបរកឃើញឆ្លងថ្មីទាំងនោះ សុទ្ធតែជាករណីឆ្លងនៅក្នុងសហគមន៍ ដោយធ្លាប់ មានប្រវត្តិ បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ពីមុនមក ។ ពលរដ្ឋទាំង ៦២នាក់ នោះជាពលរដ្ឋនៅក្នុងស្រុក ស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកំពង់សៀម ស្រុងស្រីសន្ធរ ស្រុកជើងព្រៃ ស្រុកបាធាយ ស្រុព្រៃឈរ ស្រុកកោះ សុទិន និងក៏មានពលរដ្ឋមកពីខេត្តដទៃ រួមមានខេត្តកំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ ។ ខេត្តកំពង់ចាម មានអ្នក ឆ្លងជំងឺ កូវីដ-១៩សរុប ១ពាន់ ៨១១នាក់ ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner