ដុតធូបនៅលើផ្ទះទុកចោលមិនប្រយ័ត្នបណ្តាលឲ្យឆេះខ្ទេចទាំងស្រុង និងបណ្តាលឲ្យឆេះផ្ទះអ្នកជិតខាង២ខ្នងទៀតអស់មួយចំនួន!

អត្ថបទដោយ៖
Kien Sereyvuth

ស្ទឹងត្រែង៖ ផ្ទះមន្ត្រីនគរបាលស្រុកសៀមប៉ាងម្នាក់ បានរងការឆាបឆេះទាំងស្រុង និងផ្ទះអ្នកជិតខាងចំនួន២ខ្នងទៀតនៅក្បែរនោះបានឆាបឆេះបណ្តាលឲ្យខូចខាតអស់មួយចំនួនខណៈដែលកូនមន្រ្តីនគរបាលនោះ បានដុតធូបមិនប្រុងប្រយ័ត្នទុកចោលហើយចុះទៅបាត់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង១០នាទីយប់ថ្ងៃទី៩មីនា២០២០ស្ថិតនៅភូមិសៀមប៉ាងឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។

អធិការស្រុកសៀមប៉ាងលោក ជឹម អ៊េន បានឲ្យដឹងថាផ្ទះដំបូងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះមានទំហំផ្ទះទទឹង១៥ម៉ែត្របណ្តោយ១៨ម៉ែត្រ  បាំងក្តារ ប្រក់ស័ង្កសី សំភារៈក្នុងផ្ទះមានលុយ១.៦៦០០០០រៀល(មួយលានហុកសិបប្រាំមួយម៉ឺនរៀល)ម៉ាស៊ីនហុងដា១៣សេះមួយគ្រឿង ម៉ូតូ០១គ្រឿងទូរទស្សន៏២គ្រឿងនិងសម្ភារទាំងអស់ក្នុងផ្ទះត្រូវឆេះខ្ទេចទាំងស្រុង ។ លោកថាម្ចាស់ផ្ទះខាងលើនេះឈ្មោះ ហឿង ថងខៀន ភេទស្រី អាយុ៤៤ឆ្នាំ(ស្រ្តីមេម៉ាយ) មុខរបរមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ។

លោកបន្ថែមថានៅខណៈពេលអគ្គិភ័យកំពុងឆាបឆេះផ្ទះខាងលើបានរាលដាលដល់ផ្ទះ ជិតខាងចំនួន២ខ្នងផ្ទះទៀតបណ្តាលអោយខូចខាតអស់មួយចំនួន តែមិនមាននរណាម្នាក់រងរបួសទេ។
លោកអធិការបានបញ្ជាក់ថាករណីគ្រោះអគ្គិភ័យខាងលើបណ្តាលមកពីរបស់ម្ចាស់ផ្ទះឈ្មោះ ហឿង ថងខៀន បានដុតធូបនៅលើផ្ទះហើយក៏ចុះទៅបាត់ទើបបណ្តាលអោយអគ្គិភ័យឆាបឆេះកើតឡើងតែម្តង។

នៅក្នុងហេតុការណ៍នោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការស្រុកសៀមប៉ាងបានចុះជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយបានធ្វើការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកអស់ចំនួន០៤ឡាន ឡានទឹកឯកជនអស់០២ឡាន និងបាញ់សង្គ្រោះតាមរយៈម៉ូទ័របាញ់ទឹកលាងឡាន ទើបភ្លើងរលត់ទៅវិញទាំងស្រុងនៅម៉ោង២៣និង១៥នាទីយប់ថ្ងៃដដែល៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner