ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី នៅវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ ពៅ ពេច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ២-ឈ្មោះ ប៉ាក់ នួន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ដកហូតក្រាមសថ្លា០៣កូនថង់តូច និងទូរស័ព្ទដៃ០៣គ្រឿង) ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន័តាមនីតិវិធី ៕
