លោក ស៊ី ជិនពីង ធ្វើដំណើរដល់ទីក្រុងវូហានហើយ ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់មេរោគ COVID-19

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើដំណើរដល់ទីក្រុងវូហាន ខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃទី១០ ខែមីនានេះ ស្ថិតក្នុងគោលបំណងត្រួតពិនិត្យជាក់ស្តែងនូវសកម្មភាពបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគ COVID-19 ដែលហាក់មានសភាពធូរស្រាលឡើងវិញជាលំដាប់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

អំឡុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជិនពីង នឹងទៅពិនិត្យមើលការបំពេញកិច្ចការងាររបស់បុគ្គលិកពេទ្យ មន្ត្រីយោធា និងនាយទាហាន បុគ្គលិកសហគមន៍ មន្ត្រីប៉ូលិស ព្រមទាំងមន្ត្រី និងប្រជាជនស្ម័គ្រចិត្ត ដែលកំពុងស្ថិតក្នុងខ្សែត្រៀមជួរមុខ ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ។ ទន្ទឹមគ្នា ប្រធានាធិបតីចិនរូបនេះ ក៏នឹងចុះទៅសួរសុខទុក្ខអ្នកជំងឺជាច្រើននាក់ និងប្រជាជនទាំងអស់នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner