មន្ទីរសង្គមកិច្ច អតិតៈយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញប្រជុំបូកសរុបការងារឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០របស់មន្ទីរសង្គមកិច្ចអតិតៈយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១០មិនានៅសាលារាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចបានលើកឡើងពីសកម្មភាពការងារជាច្រើនដែលមន្ទីរបានខិតខំសម្រេចបានក្នុងរយៈពេល១ឆ្នាំ២០១៩ កន្លងទៅដើម្បីរួមចំណែកធ្វើអោយប្រសើរឡើងនូវការអនុវត្តន៍ផែនការសកម្មភាពរបស់ខ្លួននៅថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងនៅតាមមូលដ្ឋាន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តន៍គោលនយោបាយជាតិតាមរយៈប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធ ជំនួយសង្គមដែលពេលនេះបានឆ្លុះបញ្ចាំងអំពីលទ្ធផលការងារសំរេចបានឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០។

ឯ.ឧ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ៖ រដ្ឋបាលរាជធានីភ្នំពេញបានជំរុញការគាំទ្រលើវិស័យសង្គមកិច្ចសំរាប់ជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយផ្តោតលើការអភិវឌ្ឍន៍ សុខមាលភាពជនរងគ្រោះ ជនងាយរងគ្រោះនិងកិច្ចការគ្រួសារ ការអភិវឌ្ឍន៍សុខុមាលភាពកុមារ និងស្តារនិតិសម្បទា ការអភិវឌ្ឍសុខមាលភាពជនពិការ មនុស្សចាស់  ការអភិវឌ្ឍរបបសន្តិសុខសង្គមសំរាប់មន្ត្រីរាជការស៊ីវិល អតិតៈយុទ្ធជនជាដើមកំពុងដំណើរការប្រកបដោយការយកចិត្តទុកដាក់ ។

ដោយឡែក ឯ.ឧ សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតិតៈយុទ្ធជន និងយុវនិតិ សម្បទា បានលើកឡើងថា កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំរបស់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញនាពេលនេះ សំដៅប្រមូលធាតុចូលពីគ្រប់ផ្នែកពាក់ព័ន្ធដើម្បី
 បានជាទុនក្នុងការអនុវត្តការងារឲ្យមានប្រសិទ្ធភាពថែមទៀតលើការគាំពារជនងាយរងគ្រោះ និងជនរងគ្រោះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លើវិស័យសង្គមកិច្ច។

យើងនៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ក្នុង នោះមានការស្រាវជ្រាវបង្កើតប្រព័ន្ធសន្តិសុខសង្គម និងកម្មវិធីផែនការសមាហរណ៍កម្មកុមារ៣០% កុមារចេញពីមណ្ឌលថែទាំជំនួស ជាពិសេសតាមរយៈប្រព័ន្ធ ជំនួយសង្គមតាមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ បាននឹងកំពុងដំណើរការយ៉ាងល្អប្រសើរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner