គណបក្សប្រជាជនកម្ពុជា ប្រារព្ធខួប៧០ឆ្នាំ នៃថ្ងៃបង្កើតគណបក្សលើកដំបូង (Video Inside)

គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចក្នុងរាជរដ្ឋាភិបាលបានរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជានៅថ្ងៃទី២៨មិថុនានេះ នៅជាមួយនឹងការបញ្ចេញសារលិខិតអបអររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលជាប្រធានដឹកនាំគណបក្សក្នុងពេលបច្ចុប្បន្ននិងសារលិខិតរបស់សម្តេចអគ្គមហាពញា ចក្រីហេងសំរិនប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

សារលិខិតរបស់សម្តេចតេជោហ៊ុនសែន និងសម្តេច អគ្គមហាពញាចក្រីហេងសំរិន បានបញ្ជាក់នូវប្រភពនិងដើមកំណើតរបស់គណបក្សប្រជាជនកម្ពុជាដែលមាន ឈ្មោះដើម បក្សប្រជាជនបដិវត្តខ្មែរ និងវីរភាពរបស់គណបក្សដែលតែងប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តម គតិធ្វើអ្វីទាំងអស់ដើម្បីប្រជាជ​ន «ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ, ពុះពារជម្នះគ្រប់ ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញ រា ដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យា ក្រឹត និងវឌ្ឍនភាពសង្គម»។

សារលិខិតថ្នាក់ដឹកនាំឥស្សរជនកំពូលទាំង២រូប បានរៀបរាប់នូវវីរភាពតស៊ូការ ដឹកនាំរំដោះប្រទេសជាតិចេញរួចផុតពីការឈ្លានពានត្រួតត្ររបស់ពួកបរ ទេស និងវាយផ្ដួលរំលំរបបប្រ ល័យ ពូជសាសន៍ ប៉ុលពត, ជួយសង្គ្រោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា និង បានបញ្ចប់ទាំងស្រុងសម័យកាល ដ៏ខ្មៅងងឹតនៃរបបប៉ុលពតនិងបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មីនៃការកសាងទឹកដីឡើងវិញលើមាគ៌ាសន្តិភាព, បង្រួបបង្រួមជាតិ, ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សារលិខិតបានថ្លែងកត់សម្គាល់ថា ទោះបីនៅពេលនេះ ពុំ មានការជួបជុំធំ ដើម្បីរំឰកខួបលើកទី៧០នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសារតែប្រទេសកំពុង ប្រឈមនឹងការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ក្ដី ប៉ុន្តែស្មារតីចងចាំ នូវគុណូប ការៈដ៏ថ្លៃថ្លាបំផុតរបស់ បុព្វការីជន, យុទ្ធជន, យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួងចិត្តជាប់ជានិច្ច។ ទូរទស្សនិកជន តើយុវជនខ្មែរបច្ចុប្បន្នមានអារម្មណ៍យ៉ាងណាចំពោះគណបក្សប្រជាជនកម្ពុជា ក្នុង ឳកាស​ប្រារព្ធខួប៧០ឆ្នាំនៃការបង្កើតគណបក្សនេះ?

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner