បុរសពិការអាយុ៦៥ឆ្នាំ ជាមនុស្សទី៤លាន នៃការចាក់វ៉ាក់សាំង (Video Inside)

បុរសជនពិការអាយុ៦៥ឆ្នាំ ដែលជាអ្នកទទួលការចាក់វ៉ាក់សាំងទី៤លាន បានទទួលរង្វាន់១០លានរៀល។ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានសរសេរជុំវិញការរកឃើញអ្នកចាក់វ៉ាក់សាំង ទី៤លាននាក់ នេះ ដែលជាយុទ្ធជនពិការនៅស្រុកបុទុមសាគរ ខេត្តកោះកុង។

បុរសជនពិការនោះ ឈ្មោះសូ សយ ដែលជាអតីតយុទ្ធជននិងជាយុទ្ធជនពិការជើងឆ្វេងដែលបច្ចុប្បន្នរស់នៅភូមិប្រទាល, ឃុំអណ្តូងទឹក នៃ ស្រុកបុទុមសាគរ ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រទេសចិនដែលជាមិត្ត ក្នុងការជួយផ្គត់ផ្គង់វ៉ាក់ សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយ នៃចំនួនដែលត្រូវ ចាក់។

សម្តេចបាន សរសេរថា «ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយកម្ពុជា ចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏កម្ពុជាមិនអាចចាក់បានផង ហើយកម្ពុជាច្បាស់ជាកំពុងស្ថិតនៅក្នុង វិបត្តិអត់វ៉ាក់សាំងដែល គ្មានច្រកចេញ»នោះរូចឡើយ។

https://youtu.be/g5g9ZPJB37k
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner