ព្រឹត្តិការណ៍រត់ ១០គីឡូម៉េត្រអបអរថ្ងៃ៨មិនា ជាចំណែកជួយជំរុញអោយស្រ្តីចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផ្សេងៗ

អត្ថបទដោយ៖
Kien Sereyvuth

គណៈកម្មការស្ត្រី និងកីឡា រួមជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិ ឡាយ៍ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអបអរថ្ងៃ៨មិនា ក្នុងគោបំណងគឺសម្រាប់ជួយជំរុញ អោយស្រ្តីចូលរួមលេងកីឡាអោយកាន់តែផុសផុល ដើម្បីទទួលបានសុខភាពល្អ ជាពិសេសជៀសឆ្ងាយពីជំងឺផ្សេងៗ ស្របពេលដែលបច្ចុប្បន្នពិភពលោក កំពុងតែជួបប្រទះ និងមានការព្រួយបារម្ភពីបញ្ហាវីរុស Covid-19 ។ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការអូឡាំពិកកម្ពុជា ក្រោយពីព្រឹត្តិការណ៍បានបញ្ចប់ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២០ នៅមុខវត្តបទុម រាធានីភ្នំពេញ ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្តថា កម្មវិធីរត់ប្រណាំងនេះ គឺយើងចង់បង្ហាញពី ការគាំទ្រ ចំពោះស្ត្រី ដែលឆ្លងតាមរយៈការរត់នេះ ក៏នឹងបង្ហាញឲ្យឃើញថា ស្ត្រីអាចបំបែកឯកទគ្គកម្មបានដែរ នៅក្នុងវិស័យកីឡា ពិសេសកីឡារត់ប្រណាំង បន្ថែមលើកីឡាផ្សេងៗ ដែលស្ត្រីធ្លាប់ធ្វើបានសម្រេច នាពេលកន្លងមក ។

អគ្គលេខាធិការ រូបនេះ បានអោយដឹងថា ព្រឹត្តិការណ៍នេះ មានរត់ ១០ គីឡូម៉ែត្រនារី និងរត់ ៤ គីឡូម៉ែត្រនារី តែបើកទូលាយ មិនសម្រាប់តែនារីទេ បុរសក៏អាចចូលរួមបានដែរ ។ ដែលចាប់ផ្តើមពីមុខវត្តបទុមវត្តី ដែលជាជម្រើសទី១ របស់គណ:កម្មការ ដែលរត់តាមផ្លូវសុធារស រួចចូលទៅក្នុងមជ្ឈ មណ្ឌលកំសាន្ត កោះពេជ្រ ហើយចេញមកវិញ តាមផ្លូវព្រះស៊ីសុវត្ថិ កាត់មុខវត្តឧណ្ណាលោម ឆ្ពោះទៅទីផ្តាច់ព្រ័ត្រ នៅមុខវត្តបុទុមវត្តីដដែល។

សូមជម្រាបថា បើតាមការសង្កេតមើលជាក់ស្តែងយើងឃើញថា ក៏មានការអញ្ជើញចូលរួម ពីវីរៈកីឡាការិនី ដែលមានស្នាដៃឆ្នើម នៅក្នុងប្រទេសកម្ពុជា ព្រមទាំងមានការចូលរួម ពីតារាចំរៀងសម្តែងល្បីៗ ដូចជា កញ្ញា មាន សុនីតា និងមិត្តភ័ក្ត្ររបស់នាង ជាពិសេសអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ក៏បានដឹកនាំក្រុមនារីទៅចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner