អភិបាលខេត្តកំពង់ចាម ក្រើន រំលឹក ដល់ សិស្សានុសិស្ស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺ Covid-19
លោក អភិបាលខេត្តកំពង់ចាម បាន ថ្លែង ក្រើន រំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ ផង ដែរ ថា ដោយ ក្រសួងសុខាភិបាលកម្ពុជាបាន បញ្ជាក់ថា មានបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់ ត្រូវ បានធ្វើតេស្ដរកឃើញភាពវិជ្ជមាននៃមេរោគ Covid-19 ដូច្នេះ សូម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺ Covid-19 នេះ គឺត្រូវជៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺ លាងដៃឲ្យបាន ញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ត្រូវ ប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ខ្ទប់មាត់និងច្រមុះ នៅពេលក្អកឬកណ្ដាស់ ប្រកាន់ខ្ជាប់នូវការអនុវត្ដន៍អនាម័យស្អាត សុវត្ដិភាពម្ហូបអាហារ និងពិសារអាហារដែលចំអិនឆ្អិនល្អ។ បើមាន ករណី សង្ស័យ ថា កើក ជម្ងឺ អ្វី មួយ សូម ប្រញាប់ រួសរាន់ ទៅ កាន់ មន្ទីរពេទ្យ ភ្លាម ៗ ដើម្បី ទទួល ការ ពិនិត្យ ព្យាបាល ទាន់ ពេល វេលា ដោយ មិន ត្រូវ មាន ការ ព្រួយបារម្ភ ឡើយ។
ការថ្លៃងបែបនេះគឺនៅក្នុង ឱកាស ជួប សំណេះសំណាល និង រំលឹក គុណ គ្រូ នាព្រឹក ថ្ងៃ ទី ០៨ ខែមិនា ឆ្នាំ ២០២០ នៅ វត្ត មាន់ ដប់ ស្ថិត នៅ ក្នុង ឃុំ មានជ័យ ស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម ។
ថ្លែងមន្ថែមក្នុង ឱកាស ជួប សំណេះសំណាល និង រំលឹក គុណ គ្រូ លោក អ៊ុន ចាន់ដា បាន អះអាង ថា លោកគ្រូ អ្នកគ្រូ គឺជា មាតាបិតា ទី ២ របស់ សិក្សា នុ សិស្ស លោក គឺជា អ្នក កសាង ស្ពាន ចំណេះ ដឹងដល់ សិស្ស ដែល យើង មាន វាសនា ខ្ពង់ខ្ពស់ ដូច សព្វថ្ងៃ នេះ ក៏ដោយសារ គុណ គ្រូ បង្រៀន ដូច្នេះសូមឲ្យ ប្អូនៗ ជា សិស្សានុសិស្ស ត្រូវ ខិតខំ សិក្សា រៀនសូត្រ ត្រឹម រៀន នៅ សាលា មិនទាន់ គ្រប់គ្រាន់ នោះទេ គឺ ត្រូវ រៀន នៅ ផ្ទះ បន្ថែម ទៀត បន្ទាប់ ពី ជួយ ធ្វើ ការ ងារ ឪពុកម្ដាយ ។

អភិបាលខេត្តកំពង់ចាម បាន លើក ឡើង ថា ការ ជួបជុំ គ្នា សប្បាយ រីករាយ នាពេលនេះ ព្រោះ ថាយើង មិន មានបញ្ហា អ្វី ដែល ត្រូវ លំបាក ទៀត ទេ ក្រោម ដំបូល នៃ សុខសន្តិភាព ដែល យើង ទទួល បាន មក ពី នយោបាយ ដឹកនាំ ដ៏ ត្រឹមត្រូវ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន ហ៊ុន នាយករដ្ឋមន្ត្រី កម្ពុជា បាន ផ្ដល់ ជូន នូវ ការ អភិវឌ្ឍន៍ រីកចម្រើនលើ គ្រប់ វិស័យ នាំមកនូវ ជីវភាព របស់ បងប្អូន ប្រជាពលរដ្ឋ មាន ការ រីកចម្រើន ហើយ ការ រីកចម្រើន នេះហើយ ដែល ធ្វើឲ្យ លោកយាយ លោក តា លោកគ្រូ អ្នក គ្រូ មាន ការ សប្បាយ ចិត្ត ក្នុង ការ ធ្វើ បុណ្យ កុសល រួម គ្នា ដេីម្បី ផ្សារ ជាប់ រវាង ព្រះពុទ្ធសាសនា ជា មួយ នឹង សង្គម ។

គួរ បញ្ជាក់ ផង ដែរថា ក្នុង ឱកាស នោះ លោក អភិបាលខេត្ត ក៏ បាន ផ្ដល់ នូវ គ្រឿង ឧបភោគ បរិភោគ និង ថវិកា មួយ ចំនួន ជូន ដល់ លោកយាយ លោក តា បងប្អូន ប្រជាពលរដ្ឋ ផង ដែរ៕ធ.ដ

