ក្រសួងពាណិជ្ជកម្ម ចេញសេក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើទីផ្សារ កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេក្តីអំពាវនាវស្តីពីការរក្សាថ្លៃទំនិញលើទីផ្សារ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការចេញសេចក្តីអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាស ក្នុងសន្និសីទសារព័ត៌មានស្តីការរកឃើញមេរោគ Covid-19 លើបុរសជនជាតិខ្មែរមួយរួបនៅខេត្តសៀមរាប ។ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញធំៗ បងប្អូនអាជីវករ អ្នកលក់ដូវទំនិញទូទៅភាគច្រើន នៅរក្សាការផ្គត់ផ្គង់ទំនិញ និងបន្តលក់ទំនិញតាមតម្លៃធម្មតា ទោះបីមានប្រជាពលរដ្ឋមួចំនួន សម្រុកទិញច្រើនខុសប្រក្រតីក៏ដោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner