សិស្សវិទ្យាល័យបាក់ទូកថ្នាក់ទី១២ ម្នាក់ត្រូវបានរថយន្ដកិនស្លាប់
ភ្នំពេញ ៖ សិស្សវិទ្យាល័យថ្នាក់ទី១២ បាក់ទូក ម្នាក់ បានស្លាប់បន្ទាប់ពីជិះម៉ូតូវ៉ាជាមួយនឹងរថយន្តមិនរួចក៏ទាក់ដៃចង្កូតបណ្ដាលឱ្យដួលខ្ទាតចូលកង់ក្រោយកិនចំ ដើមទ្រូង និងមុខ កាលពីវេលាម៉ោង ៦និង ១០នាទីព្រឹក ថ្ងៃច័ន្ទ ទី ៩ ខែមីនា ឆ្នាំ ២០២០ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងសាឡានខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យុវជនរងគ្រោះដែលស្លាប់មានឈ្មោះគឹម ទេពពេជ្រពន្លឺ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរប សិស្សសាលាបាក់ទូករស់នៅផ្ទះលេខ ៩Eo ផ្លូវលេខ ៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ជិះ ម៉ូតូហ្សូមើ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HH.0068 ។ ចំណែករថយន្តម៉ាកហុីយិនដាយ ពណ៌ស មួយតោនកន្លះ ពាក់ស្លាកលេខភ្នំពេញ2AE.9840ដឹកកម្មករ ចំនួន១០នាក់ អ្នកបើកមានឈ្មោះ លី ហួរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅក្នុងការដ្ឋាន សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិចំការម្លូ ឃុំស្វាយឃាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ប្រភពបានឲ្យដឹងថាដំបូងឡើយគេឃើញ យុវជនជាសិស្សសាលាម្នាក់ជិះម៉ូតូហ្សូមើ តាមបណ្ដោយផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើងលឿនល្មម ខណ:មកដល់ចំណុចកើតហេតុ បានវ៉ាជែងជាមួយនឹងរថយន្តតែវ៉ាមិនផុតក៏បាន ប៉ះដៃចង្កូតបណ្ដាលឱ្យដួលខ្ទាតចូលកង់ក្រោយរថយន្តកិនចំដើមទ្រូងនិងមុខ បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ រថយន្តបានព្យាយាមបើកទៅមុខប្រហែល ២០ ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់អ្នកបើកបរ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងសាឡាងដើម្បីទុកឲ្យជំនាញចរាចរក្រុង នាំយកខ្លួននិងបន្តទៅតាមនីតិវិធី។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ។
ចំណែកសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យឪពុកម្ដាយយកទៅធ្វើបុណ្យតាមប្រពៃណី ៕ធ.ដ