រដ្ឋមន្រ្តីការបរទេសប្រទេស G20 អំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងជាពហុភាគី ដើម្បីដោះស្រាយវិបត្តិសកល (មានវីដេអូ)

អ៊ីតាលី៖ រដ្ឋមន្រ្តីការបរទេសប្រទេស G20 នៅថ្ងៃអង្គារនេះ បានធ្វើការអំពាវនាវអោយមានកិច្ចខិតខំប្រឹងប្រែងជាពហុភាគី ដើម្បីដោះស្រាយវិបត្តិសកល ក្នុងនោះរួមមានបញ្ហាជំងឺកូវីដ១៩ និងការប្រែប្រួលអាកាសធាតុជាដើម ក្នុងអំឡុងកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល០២ឆ្នាំមកនេះ ។

រដ្ឋមន្រ្តីការបរទេសអ៊ីតាលីលោក ល្វីជី ឌី ម៉ៃអូ បានប្រាប់ក្រុមរដ្ឋមន្រ្តីមកពីប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 នៅ​ក្នុង​ទីក្រុងម៉ាធើរ៉ា ប្រទេស​អ៊ីតាលីថា ជំងឺរាតត្បាតបានបង្ហាញពីតម្រូវការសម្រាប់ការឆ្លើយតបជាអន្តរជាតិ ចំពោះភាពអាសន្នដែលឆ្លងដែនពីប្រជាជាតិមួយទៅប្រជាជាតិមួយ ។ រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក​លោក អាន់តូនី ប្លីងខិន ថា ដើម្បី​បញ្ចប់​នូវ​ជំងឺ​រាតត្បាត​កូវីដ១៩ យើង​ត្រូវតែធ្វើ​ឲ្យមាន​វ៉ាក់សាំងកាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​កន្លែង​ជា​ច្រើន​ថែម​ទៀត ។ កិច្ចសហប្រតិបត្តិការ​ពហុ​ភាគី ​ជា​គន្លឹះដ៏​សំខាន់​នៅ​ក្នុង​ការបញ្ចប់​នូវ​វិបត្តិសុខភាព​ជា​សាកល​នេះ ។ លោក ប្លីងខិន ក៏​បាន​បញ្ជាក់​ផង​ដែរ ពី​ការចូលរួម​វិភាគទាន​របស់អាមេរិក​ដល់​កម្មវីធី​វ៉ាក់សាំង​ COVAX របស់​អង្គការ​សុខភាព​ពិភព​លោក​ ដើម្បីផ្តល់​វ៉ាក់សាំង​បង្ការកូវីដ​១៩ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប ​និង​មធ្យម ។ គួរកត់សម្គាល់ ប្រទេស​អ៊ីតាលី​ គឺ​ជា​ចំណត​ចុង​ក្រោយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប​របស់​លោក​ ប្លីងខិន ដែល​រួម​មាន​សន្និសីទ​អំពី​ប្រទេស​លីប៊ី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ជំនួប​ជា​មួយ​ប្រធានាធិបតី​បារំាង​ លោក អែមម៉ានុយអែល ម៉ាក្រុង ​នៅ​ក្នុងទីក្រុងប៉ារីស ​និង​ជំនួប​ជា​មួយ​សម្ដេច​ប៉ាប​នៅ​បុរី​វ៉ាទីកង់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner