ក្រុមអ្នកច្បាប់លោក ដូណាល់ ត្រាំ ថានឹងមានការចោទប្រកាន់ប្រឆាំង នឹងក្រុមហ៊ុន លោក នៅក្នុងប៉ុន្មានថ្ងៃខាងមុខ
វ៉ាស៊ីនតោន៖ លោក Ronald Fischetti មេធាវីតំណាងឱ្យអតីតប្រធានាធិបតីលោក Donald Trump នៅក្នុងរឿងក្តីរបស់លោកជាមួយព្រះរាជអាជ្ញា នៅរដ្ឋញូវយ៉ក។ លោកមេធាវីថាការិយាល័យមេធាវី រដ្ឋManhattan នឹងចោទប្រកាន់លោក Trump ពីបទឧក្រិដ្ឋប្រឆាំងនឹងក្រុមហ៊ុនរបស់លោក Trump បានប្រាប់សារព័ត៏មាន CBSNews។
ក្នុងអំឡុងពេលនៃការប្រជុំតាមប្រព័ន្ធអនឡាញមួយ ជាមួយព្រះរាជអាជ្ញាកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៌មុន លោកមេធាវី Fischetti បាននិយាយថាលោកបានស្នើសុំមេធាវីនៅទីក្រុង Manhattan គឺលោក Cyrus Vance Jr សម្រាប់ព័ត៌មានលម្អិតស្តីពីការចោទប្រកាន់ដែលកំពុងតែមានដំណើការ។លោកថា៖ «ខ្ញុំបានសួរយ៉ាងជាក់លាក់ថា “តើមានបទចោទប្រកាន់ណាមួយទាក់ទងនឹងលោកដូណាល់ត្រាំទេ? ហើយចម្លើយគឺអត់មានទេ»។
ក្រុមអ្នកច្បាប់នៃក្រុមហ៊ុនរបស់លោក Trump រំពឹងថាក្រុមហ៊ុនលោកនឹងត្រូវបានគេចោទប្រកាន់ពីបទឧក្រិដ្ឋពន្ធទាក់ទងនឹងការខកខានមិនបានបង់ពន្ធ លើផលប្រយោជន៍ក្រុមហ៊ុន និងថ្លៃដើមរួមទាំងរថយន្តនិងអគារផ្ទះល្វែង ដែលបានផ្តល់ដល់និយោជិករបស់ក្រុមហ៊ុនលោកត្រាំ។
លោក Fischetti បាននិយាយថាពួកគេមិនបានប្រើពាក្យ «អត្ថប្រយោជន៍បន្ថែម» ឬអ្វីផ្សេងទៀតនោះទេប៉ុន្តែពួកគេបានចោទប្រកាន់ផលប្រយោជន៍មិនត្រឹមត្រូវដែលត្រូវបានផ្តល់ទៅឱ្យបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់មួយចំនួននៅក្នុងអង្គការលោកត្រាំ។
ក្នុងអំឡុងពេលប្រជុំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ព្រះរាជអាជ្ញាបានទុកឲ្យមេធាវីលោកត្រាំ និងក្រុមហ៊ុនរបស់លោកដឹងនិងទទួលបានតម្រុយថានឹងមានការចោទប្រកាន់នៅថ្ងៃខាងមុខ ចំពោះលោក ត្រាំ ប្រហែលជានៅដើមសប្តាហ៍នេះ។
យោងតាមប្រភពដែលជិតដិតជាមួយការសន្ទនារវាងក្រុមមេធាវីការិយាល័យនៅទីក្រុង Manhattan បានទុករយៈពេលដល់មេធាវីការពារក្តីរបស់លោកត្រាំត្រឹមថ្ងៃច័ន្ទនេះ ដើម្បីបដិសេធលើការចោទប្រកាន់ពីសំណាក់ព្រះរាជអាជ្ញាប្រឆាំងនឹងក្រុមហ៊ុននិងអចលនទ្រព្យផ្សេងៗរបស់លោកត្រាំ។
លោក Fischetti បានប្រាប់ CBSNews ថា៖ «មេធាវីរបស់រដ្ឋមានរយះពេលគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេតនេះពីលើដល់ក្រោម” លោក Fischetti បានបន្ថែមទៀតថាលោកជឿជាក់ថាការិយាល័យមេធាវី Manhanttan នឹងមិនមានភស្ដុតាងអ្វីទាំងអស់ដែលបង្ហាញថាអង្គការ Trump មានជាប់ទាក់ទងនឹងអ្វីដែលលោកហៅថា”ការគេចពន្ធតិចតួចបំផុតនេះ»។
លោកFischettiបានថ្លែងបន្តថា៖ «យើងនឹងមានជ័យជម្នះ» ។
លោកKeirDougallដែលជាយកពត៌មានឯកទេសផ្នែកច្បាប់របស់សារពត៌មានCBSNewsនិងជាអតីតរដ្ឋអាជ្ញាសហព័ន្ធបាននិយាយថាវានឹងមានការលំបាកសម្រាប់មេធាវីរបស់ក្រុមហ៊ុនលោកTrumpក្នុងការបញ្ចុះបញ្ចូលតុលាការឱ្យបដិសេធការចោទប្រកាន់ពោរពេញទៅដោយឥទ្ធិពលដោយផ្អែកលើហេតុផលថាការធ្វើបែបនេះគឺកម្រណាស់។លោកDougallបានប្រាប់CBSNewsបន្តថា៖«ចូរនិយាយថាការចោទប្រកាន់ទាំងនេះគឺកម្រមានណាស់ហើយការកាត់ទោសប៉ុន្តែប្រភេទនេះគឺពិបាកខ្លាំងណាស់ក្នុងការឈ្នះ»។
លោកBennettGershmanអតីតព្រះរាជអាជ្ញានៃការិយាល័យមេធាវីខណ្ឌManhattanនៃរដ្ឋញូយ៉កអស់រយៈពេល៦ឆ្នាំហើយឥឡូវជាសាស្រ្តាចារ្យច្បាប់នៅសាកលវិទ្យាល័យPaceបាននិយាយថាវាមិនមែនជារឿងធម្មតាទេក្នុងការនាំយកការកាត់ទោសពីបទមិនយកចិត្តទុកដាក់ក្នុងការបង់ពន្ធលើផលប្រយោជន៍ក្រុមហ៊ុនដូចករណីនេះ។
ប្រសិនបើក្រុមហ៊ុនលោកTrumpពិតជាត្រូវបានចោទប្រកាន់ពិតមែនលោកDougallបាននិយាយថាក្រុមហ៊ុនអាចប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានពីអាជីវកម្មហើយស្ថានភាពសម្រាប់ក្រុមហ៊ុនTrumpអាចកាន់តែអាក្រក់ប្រសិនបើមានការផ្តន្ទាទោស។
ប្រភព៖ Trump legal team expects charges against company in coming days