អតីតមេដឹកនាំអាហ្វ្រិកខាងត្បូង ត្រូវបានតុលាការ កាត់ទោសឱ្យជាប់ពន្ធនាគារ ១៥ ខែ

អត្ថបទដោយ៖
ឆាយ រត្ថា

តុលាការកំពូលរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានកាត់ទោសអតីតប្រធានាធិបតី លោក Jacob Zuma ឱ្យជាប់ពន្ធនាគាររយៈពេល ១៥ ខែ កាលពីថ្ងៃអង្គារ ពីបទមិនបានបង្ហាញខ្លួន ក្នុងការស៊ើបអង្កេត អំពើពុករលួយ ក្រោយតុលាការបានទុកពេល ៥ ថ្ងៃ ឱ្យគាត់ បង្ហាញខ្លួននៅចំពោះមុខប៉ូលីស។

លោក Zuma មិនបានបង្ហាញមុខនៅក្នុងការស៊ើបអង្កេត ដែលដឹកនាំដោយអនុប្រធានយុត្តិធម៌លោក Raymond Zondo កាលពីខែកុម្ភៈ ហើយមេធាវីរបស់អ្នកស៊ើបអង្កេត បានសុំដីការពីតុលាការ ដើម្បីសុំឱ្យមានការដាក់ពន្ធនាគារលោក។

លោក Amanda Gouws សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Stellenbosch មានប្រសាសន៍ថា៖ « គាត់បានលុបចោល ជម្រើស ផ្លូវច្បាប់ របស់គាត់ ទាំងអស់ ពីព្រោះ គ្មាន តុលាការ ជាន់ ខ្ពស់ណា ដែ លត្រូវប្តឹងឧទ្ធរណ៍លោក នោះទេ។ ជាទូទៅ តុលាការធម្មនុញ្ញ ជា កន្លែងចុ ងក្រោយ ដែល លោក ត្រូវប្រឈម មុខ ចំពោះ ករណីលោក»។

គួរបញ្ជាក់ផងដែរថា លោក Zuma អាយុ ៧៩ ឆ្នាំ ចាញ់ ឆ្នោត ដោយ លោក ប្រធានាធិបតី Cyril Ramaphosa ក្នុងឆ្នាំ ២០១៨ ។ ចាប់តាំងពីពេលនោះ មក គាត់បានប្រឈមមុខ នឹងវិធានច្បាប់ នានា ដែល រួមមានការចោទប្រកាន់ពីបទពុករលួយធំ ៗ ក្នុងកំឡុងពេលលោក កាន់តំ ណែង។

ប្រភព៖ Former S.African leader Zuma sentenced to 15 months in jail

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner