ការឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍ បានកើនដល់៤ម៉ឺន៧ពាន់៨៣៧នាក់ (Video Inside)

ការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានកើនឡើងលើស៥ម៉ឺននាក់ហើយ នៅទន្ទឹមនឹងការដាស់តឿន ព្រមានពីមន្ត្រីសុខាភិបាលជុំវិញការឆ្លងនេះបានហួសចូលក្នុងបន្ទាត់ក្រហមហើយ។ សេចក្តីរាយការណ៍ថ្ងៃនេះ បានបង្ហាញការឆ្លងខ្ពស់ចំនួន៤ខ្ទង់ជាលើកដំបូងក្នុងរយៈពេល២៤ម៉ោង ដែលកម្ពុជាមិនធ្លាប់បានជួបប្រទះ ឡើយ។

យោងតាមក្រសួងសុខាភិបាលការឆ្លងនៅថ្ងៃពុធនេះ មានចំនួន១ពាន់១៣០ករណី ដែល ជាតួលេខ កើនឡើង៣៦៦ករណីបើប្រៀបធៀបនឹងម្សិលមិញ។ ដោយឡែកការឆ្លងចូលក្នុងសហគមន៍វិញក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ មានចំនួន៩៩១ករណី, ប្រៀបធៀបការឆ្លងចូលក្នុងសហគមន៍កាលពីម្សិលមិញមានចំនូនតែ ៦២៥ករណីនោះទេ។ ចំនួនមនុស្សដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រយៈពេល១៣០ថ្ងៃកន្លងមកនេះ បានកើនឡើង ដល់៤ម៉ឺន៧ពាន់៨៣៧នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ មានការឆ្លង សរុបទូទាំងប្រ ទេសមានចំនួន៥ម៉ឺន៣៨៥នាក់, ការស្លាប់សរុបមានចំនួន៦០២នាក់ក្រោយការស្លាប់ថ្មីចំនួន២៧នាក់ ក្នុងរយ:ពេល២៤កន្លងមកនេះ, និងការព្យាបាលជាសះស្បើយសរុបមានចំនួន៤ម៉ឺន៤ពាន់១៤៣នាក់ ក្រោយការព្យាបាលជាសះស្បើយ ចំនួន៦៧០នាក់ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner