ការឆ្លងក្នុងខែមិថុនា មានជាង២ម៉ឺនករណី (Video Inside)

ការឆ្លងរាលដាលជម្ងឺកូវីដ១៩នៅក្នុងខែមិថុនា ត្រូវគេរាយការណ៍កត់សម្គាល់ថាមានជាង២ម៉ឺនករណីដែលជា តួលេខឆ្លងខ្ពស់មិនធ្លាប់ជួបប្រទះក្នុងខែនានាកន្លងមក។ កំណើនឆ្លងខ្ពស់ក្នុងខែមិថុនានេះ ត្រូវគេកត់សម្គាល់រួម មានទាំងការផ្ទុះសាឡើងវិញក្នុងផ្សារ មួយនាកណ្តាលរាជធានីភ្នំពេញនោះថែមទៀត។ ការឆ្លងក្នុងទីផ្សារដែល ទើបបានស្ងប់ស្ងាត់ក្នុងរយៈពេលប្រមាណជាង១០ថ្ងៃមកនោះ ស្រាប់តែមានសេចក្តីរាយការណ៍ជុំវិញការផ្ទុះ ឆ្លងនៅក្នុងផ្សារបឹងកេងកង ដែលប្រញាប់ឲ្យអាជ្ញាធរត្រូវបិទផ្សារនោះសាឡើងវិញក្នុងរយៈពេល១៤ថ្ងៃ។

យោងតាមអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ការរកឃើញអ្នកឆ្លងថ្មីក្នុងផ្សារបឹងកេងកង គិតត្រឹមល្ងាច ថ្ងៃទី២៩មិថុនា មានចំនួន២៦៧នាក់ ដែលធ្វើឲ្យ ចំនួនតួលេខឆ្លងក្នុងរាជធានី ដែលមិនទាន់ស្រកចុះនោះ កាន់ តែកើនខ្ពស់ថែមទៀត។ កម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំ២០២០, ការឆ្លងកូវីដ១៩ មានមិនដល់ ៤០០ករណីទេ ប៉ុន្តែការឆ្លងក្នុងព្រឹត្តិ ការណ៍សហគមន៍ជាលើកទី៣ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១ តួលេខឆ្លងបាន ស្ទុះកើនខ្លាំងដោយគ្រាន់តែក្នុងរយៈ ពេល១៣០ថ្ងៃកន្លងមកនេះ, ការឆ្លងមានចំនួន៤ម៉ឺន៧ពាន់៨៣៧នាក់ ដែលជាទំហំធំធេងសម្រាប់ប្រទេស កម្ពុជាដែលជាប្រទេសតូចនិងមានពលរដ្ឋ១៦លាននាក់រស់នៅទូទាំងប្រទេស។ 

សេចក្តីរាយការណ៍បានកត់ សម្គាល់ថា តាមរយៈការឆ្លងនៃរលកទី៣ ក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី២០កុម្ភៈ កន្លងមក ការឆ្លងតាមខែ នីមួយ ត្រូវគេផ្ទៀងផ្ទាត់ឃើញថាមានការកើនឡើង។ យោងតាមទិន្នន័យពីប្រភពក្រសួងសុខាភិបាលគិតនៅក្នុងខែមីនាឆ្នាំ២០២១ តួលេខឆ្លងចូល ក្នុងសហគមន៍ មាន ចំនួនត្រឹមតែ១ពាន់៦៣៦ករណី ដែលស្មើនឹងជាង៥២នាក់ក្នុងមួយថ្ងៃ, ប៉ុន្តែក្រោយមក ឈានចូលនៅក្នុង ខែ មេសាតួលេខឆ្លងចូលក្នុងសហគមន៍ បានកើន១ម៉ឺន៩៥៧ករណី ស្មើនឹងជាង៣៦៥នាក់ ក្នុងមួយថ្ងៃ, និងនៅ ក្នុង ខែឧសភា តួលេខឆ្លងពេញមួយខែមាន១ម៉ឺន៦ពាន់៣៤៨ករណី ដែលស្មើនឹងជាង៥២៧ នាក់ក្នុងមួយថ្ងៃ និង ឈានចូលខែមិថុនានេះ តួលេខឆ្លងក្នុងសហគមន៍ពេញមួយខែ មាន១ម៉ឺន៨ពាន់៦៤៣ករណី ដែលស្មើ នឹងជាង ៦២១នាក់ក្នុងមួយថ្ងៃ។ បើគិតសរុបក្នុងការឆ្លងទាំងក្នុងសហគមន៍និងឆ្លងមកពីក្រៅសហគមន៍នោះវិញ ក្នុងខែ មិថុនារយៈពេល៣០ថ្ងៃមកនេះ ត្រូវគេកត់សម្គាល់ថាមានចំនួនសរុប២ម៉ឺន២៩១ករណី។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner