ក្រុមប្រឹក្សាអង្គទូតពិភពលោក ផ្តល់សមាជិកភាពមួយជីវិតដល់ទូតកម្ពុជាប្រចាំប្រទេសថៃ (Video Inside)

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ ត្រូវបានក្រុមប្រឹក្សាអង្គទូតពិភពលោកផ្ដល់ជូនជា សមាជិកភាពមួយជីវិត។ ក្រុមប្រឹក្សាអង្គទូតពិភពលោក គឺជាក្រុមឥស្សរជនឆ្នើម ដែលមានការទទួលស្គាល់ ពីក្រុមប្រឹក្សាសង្គមនិងសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិ ក្នុងឋានៈជាក្រុមពិគ្រោះយោបល់ពិសេស លើវិស័យ ការទូត និងធុរកិច្ច។

ការផ្តល់សមាជិកភាពមួយជីវិតដល់លោក អ៊ូក សោភ័ណ គឺដោយសារតែ បេសកកម្ម ដ៏ពិសិដ្ឋរបស់លោក ក្នុងបុព្វហេតុពង្រឹងទំនាក់ទំនងអន្តរជាតិជាពិសេសការទូតសេដ្ឋកិច្ច។ ពិធីប្រគល់ និង ទទួលប័ណ្ណសមាជិកភាព បានធ្វើឡើងនៅរសៀលថ្ងៃទី២៩មិថុនាឆ្នាំ២០២១ក្រោមវត្តមាន បណ្ឌិត Dato’ Steve Cheah ដែលជាប្រមុខបេសកកម្មក្រុមប្រឹក្សាអង្គទូតពិភពលោក ប្រចាំប្រទេស កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា, ថៃនិង វៀតណាម។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner