ខេត្តកំពង់ឆ្នាំង មានករណីស្លាប់ ២នាក់ (Video Inside)
ខេត្តកំពង់ឆ្នាំងបានប្រកាសជុំវិញករណីស្លាប់មនុស្ស២នាក់ដោយសារកូវីដ១៩នៅថ្ងៃនេះ ដែលនាំឲ្យការស្លាប់ បានកើនដល់ចំនួន១៣នាក់ហើយ។ ការស្លាប់ថ្មីចំនួន២នាក់នេះ ត្រូវគេរាយការណ៍ថាបានកើតលើបុរស២រូប អាយុ៦០ឆ្នាំនៃស្រុកសាមគ្គីមានជ័យ និងបុរសអាយុ៧៨ឆ្នាំនៃស្រុកកំពង់លែង។
កំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មាន អ្នកឆ្លងកូវីដ១៩សរុបចំនួន ៥៥០នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៣៦២នាក់ និងមានអ្នកស្លាប់សរុប ចំនួន ១៣នាក់ហើយ ៕